រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លើរបៀបវារៈ៖
-  សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦  
-  សំណើសុំពិនិត្យ និងសម្រេចលើផែនការតម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិក សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ 
-  សំណើសុំពិនិត្យ និងសម្រេចលើខ្លឹមសារប្រតិទិនសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ 
-  សំណើសុំពិនិត្យ និងសម្រេចលើឯកសារបោះពុម្ពផ្សាយចំនួន ៧មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ 
-  សំណើសុំពិនិត្យ និងសម្រេចលើខ្លឹមសារខិត្តបណ្ណសំណួរ-ចម្លើយ Poster គំរូប្លង់ការិយាល័យ Poster គំរូឯកសារផ្លូវការ កូនសៀវភៅផ្នត់ និង Sticker សារអប់រំ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ 
-  សំណើសុំពិនិត្យ និងសម្រេចលើខ្លឹមសារបដា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ 
-  ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore