សេចក្តីប្រកាសព័ត៌មានរបស់​អ្នកនាំពាក្យ​ គ.ជ.ប​ លេខ​ ០០១ គ.ជ.ប​ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជើញ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងទម្រង់បែបបទ ស្រោមសំបុត្រ គំរូស្លាកសម្គា ល់ ការិយាល័យចុះឈ្មោះបោះឆ្នោត គំរូត្រា កញ្ចប់ ឬស្បោងដាក់សម្ភារ ឯកសារ សម្រាប់ បម្រើ ឱ្យ ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

 

ក្រោយពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងរបាយការណ៍របស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាមរបៀបវារៈនីមួយៗ រួចមក អង្គប្រជុំ
គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេច ដូចខាងក្រោម៖

១.របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលលើពាក្យពេចន៍ និងបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

២.របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួល និងបានសម្រេច ដូចខាងក្រោម៖

 ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ 

 ឯកភាពលើប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និង

 ឯកភាពលើផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ 

 

៣.របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ រួមមាន៖ 

-លិខិតអញ្ជើញអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ទៅធ្វើ 

បច្ចុប្ប ន្នភាពទិន្នន័យជីវមាត្រ ឬ/និងទិន្នន័យជីវប្រវត្តិ។

 

-លិខិតអញ្ជើញសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

-គំរូបញ្ជីបោះឆ្នោតផ្លូវការចុងក្រោយឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

-គំរូទម្រង់បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២៦ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៦ សម្រាប់បិទផ្សាយជាសាធារណៈ និងសម្រាប់

ដាក់ផ្សាយលើអាសយដ្ឋានវេប គ.ជ.ប។

 

៤.របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងបានកែសម្រួលលើទម្រង់ ១០២៨  និងបានឯកភាពលើទម្រង់បែបបទទាំងអស់មានចំនួន ១៥ ទម្រង់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

 

.របៀបវារៈផ្សេងៗ៖  អង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីការប្រើប្រាស់លេខកូដការិយាល័យបោះឆ្នោតចំនួន ៤ (បួន) ខ្ទង់។ អង្គប្រជុំ គ.ជ.ប បានឯកភាពឱ្យប្រើលេខកូដការិយាល័ យ បោះឆ្នោតចំនួន ៤ (បួន) ខ្ទង់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ តឆ្នាំ២០២៦។

 

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១២:០០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore