ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចជាគោលការណ៍លើសេចក្ដីព្រាងសេចក្ដីសម្រេច ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
- សំណើសុំពិនិត្យសម្រេចលើសេចក្ដីព្រាងគំរូបញ្ជីបោះឆ្នោត លិខិតអញ្ជើញ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៦ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
- សំណើសុំគោលការណ៍ពិនិត្យសម្រេចលើ ទម្រង់បែបបទ ស្រោមសំបុត្រ គំរូស្លាកសម្គាល់ការិយាល័យចុះឈ្មោះបោះឆ្នោត គំរូត្រា កញ្ចប់ ឬស្បោងដាក់សម្ភារ ឯកសារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
- ផ្សេងៗ ។