គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្ដីការថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោកជំទាវ ឱម សារី ប្រាជ្ញចន្ទ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានសម្តេចសង្ឃ ៧ព្រះអង្គ យាង និងនិមន្តស្វាធ្យាយពុទ្ធជ័យមង្គលប្រោះព្រំប្រសិទ្ធពរជ័យលើករាសី សុំសេចក្តីសុខ សេចក្តីចម្រើន។