សេចក្តីជូនដំណឹងលេខ ០៨៥ គ.ជ.ប.អគ្គ៖ គ.ជ.ប រៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្ដីការថ្មី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់សាធារណជន ភាគីពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្ដីការថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោកជំទាវ ឱម សារី ប្រាជ្ញចន្ទ។


កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ១១៣ មហាវិថីសម្តេចសុធារស ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕ 
 

ទាញយកកម្មវិធី(App) CamNEC News