សេចក្តីជូនដំណឹងលេខ ១៣៤ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយ​ស​សូមជម្រា​ប​ជូនសាធារណជន និងប្រព័ន្ធផ្សព្វ​ផ្សា​យ​ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធដែលជាតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

 

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

 

  • មតិស្វាគមន៍បើកកិច្ចប្រជុំដោយ ឯកឧត្ដម ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប និងជានាយកខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប
  • កិច្ចពិភាក្សាលើមតិយោបល់របស់ភាគីពាក់ព័ន្ធ ការឆ្លើយសំណួរ និងការបកស្រាយលើយោបល់ដែលបានលើកឡើង 
  • មតិបូកសរុប និងបិទកិច្ចប្រជុំដោយ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

     

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News