រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី១៨ ខែមករា និងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

-  ឯកសារពាក់ព័ន្ធនឹងការប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  សេចក្តីព្រាងទម្រង់៖

•  កំណត់ហេតុនៃការចាប់ឆ្នោតកំណត់យកលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត (ទ.១១២១ខ) (ពណ៌ស)

•  កំណត់ហេតុនៃការចាប់ឆ្នោតកំណត់យកលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ទ.១១២១ស) (ពណ៌ផ្ទៃមេឃ) 

-  ឯកសារបោះពុម្ពផ្សាយចំនួន ១១មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  ខ្លឹមសារសេចក្តីណែនាំស្តីពី ការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោត នៅតាមរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News