សេចក្តីប្រកាសព័ត៌មានលេខ ០៣៨ គ.ជ.ប៖ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក

Download

ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលបានពាក្យបណ្ដឹងតវ៉ាណាមួយឡើយ។ ដូចនេះ លទ្ធផលបណ្ដោះអាសន្ន នឹងក្លាយទៅជាលទ្ធផលផ្លូវការនៃការបោះឆ្នោត។
 គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

-    ទូរទស្សន៍ជាតិកម្ពុជា (ទទក) 

-    វិទ្យុជាតិកម្ពុជា ៖ វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz

-    គេហទំព័រ គ.ជ.ប ៖ www.nec.gov.kh

-    កម្មវិធីទូរសព្ទដៃ (App) ៖ CamNEC News

-    Facebook Page ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

-    Channel YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមនឹងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ រង់ចាំតាមដានដោយមេត្រី!
 

ទាញយកកម្មវិធី(App) CamNEC News