រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣

រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

- សំណើសុំពិនិត្យសម្រេចផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ 

- សំណើសុំពិនិត្យសម្រេចលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំទិន្នន័យអ្នកបានមកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ 

- សេចក្តីណែនាំស្តីពី “ការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤” 

- សំណើសុំពិនិត្យ និងសម្រេចលើស្ប៉តវីដេអូអប់រំគំនូរជីវចល ចំនួន ១រឿង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ 

- ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News