សេចក្តីជូនដំណឹងលេខ ១២១ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធ-ផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ ថ្ងៃ នាថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះ ពិធីបើក និងពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅដូចខាងក្រោម៖

- នាព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប អញ្ជើញថ្លែងសុន្ទរកថាបើកអង្គសន្និបាត

- នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ពិធីបិទអង្គសន្និបាត ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

(សូមមើលប្លង់ដែលជូនភ្ជាប់មកជាមួយនឹងសេចក្ដីជូនដំណឹងនេះ)

ទាញយកកម្មវិធី(App) CamNEC News