សេចក្តីប្រកាសព័ត៌មានលេខ ១២០ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ ព្រឹក រយៈពេល ៧២ ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

-ទូរទស្សន៍ជាតិកម្ពុជា (ទទក)

-វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

-ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

-គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh

-កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News

-Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

-YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ រង់ចាំតាមដានដោយមេត្រី!

ទាញយកកម្មវិធី(App) CamNEC News