រូ​បភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប

នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖
-  សេចក្តីណែនាំ ស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
-  ខ្លឹមសារស្ប៉តវីដេអូអប់រំរឿងវែង ស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
-  រូបភាពស្ប៉តវីដេអូអប់រំរឿងខ្លី ចំនួន ៣រឿង ស្ប៉តចម្រៀងកាយវិការ ចំនួន ៣បទ និងស្ប៉តវីដេអូខ្លីបែបជីវចល ចំនួន ៣រឿង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
- ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សខ្មែរអភិរក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
- ពាក្យស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៤។

ទាញយកកម្មវិធី(App) CamNEC News