សេចក្តីជូនដំណឹងលេខ ០៣៩ គ.ជ.ប.អគ្គ៖ ការផ្សាយលទ្ធផលផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើស​ក្រុមប្រឹក្សា ក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹ​ក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃ​ខេត្ត​កំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើប​ត្រូវ​បានបំបែក និងបង្កើតថ្មី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តាមប្រព័​ន្ធ​ផ្សព្វផ្សាយដូចខាងក្រោម៖

- ទូរទស្សន៍ជាតិកម្ពុជា (ទទក)

- វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

- គេហទំព័រ គ.ជ.ប www.nec.gov.kh

- កម្មវិធីទូរស័ព្ទដៃ៖ CamNEC News

- Facebook Page៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

- Channel YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី!

ទាញយកកម្មវិធី(App) CamNEC News