សេចក្តីជូនដំណឹងលេខ ០៣៣ គ.ជ.ប.អគ្គ៖ ការផ្សាយលទ្ធផលបឋម សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី នៅល្ងាចថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

-    ទូរទស្សន៍ជាតិកម្ពុជា (ទទក)

-    វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

-    ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

-    គេហទំព័រ គ.ជ.ប www.nec.gov.kh

-    កម្មវិធីទូរស័ព្ទដៃ៖ CamNEC News

-    Facebook Page៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

-    Channel YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី!

ទាញយកកម្មវិធី(App) CamNEC News