សេចក្តីជូនដំណឹងលេខ ០២១ គ.ជ.ប.អគ្គ៖ ប្រធាន គ.ជ.ប នឹងទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរយោបល់លើស្ថានភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា តបតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈកំណត់ទូត ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងទទួលជួប ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរយោបល់លើស្ថានភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។

 

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News