សេចក្តីជូនដំណឹងលេខ ២០២ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធដែលជាតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញការ JICA ។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
- មតិស្វាគមន៍បើកកិច្ចប្រជុំដោយឯកឧត្ដម ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប

- អានរបាយការណ៍ កិច្ចពិភាក្សា និងសំណួរ-ចម្លើយ ដឹកនាំសម្របសម្រួលដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប

- ចំណាប់អារម្មណ៍បិទកិច្ចប្រជុំដោយឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News