សេចក្តីជូនដំណឹង លេខ ០៩៥ គ.ជ.ប.អគ្គ ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូម​ជូ​ន​​ដំ​ណឹ​​ងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង​ប្រព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័ត៌មាន​ជាតិ និងអន្ត​រជា​តិ​ទាំ​ងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀ​ប​ចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ ក្រោម​ប្រ​​ធានប​ទ​​ស្តី​ពី៖

­    ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ

­    លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ​២០​២១

­    ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួ​​ន​ការិ​យា​ល័យ​បោះឆ្នោ​ត​ប៉ា​ន់​ស្មា​ន​។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនា​ថ្ងៃសុក្រ ទី៣០​​ ខែកញ្ញា ឆ្នាំ​​២​០​​២​២ វេ​​​លា​​ម៉ោ​​​​ង១០​:​០​​០​​នា​​ទីព្រឹក នៅសាន្និសីជាន់ទី១ នៃទីស្តីការ គ.ជ.​ប (វិថីរដ្ឋ​ស​ភា ស​​​ង្កា​ត់​ទន្លេ​បាសាក់ ខណ្ឌ​ចំ​​ការ​ម​​ន រា​ជ​ធានី​ភ្នំពេ​) ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ព ​​ឯ​​​​​កឧត្តម នុត សុខុម អនុប្រធាន​​​​​​​​​​ គ​​.​​ជ​​.ប និង​ជា​ប្រ​ធា​ន​​​ដឹ​​​​ក​​នាំ​​កិច្ច​ប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើភាគីពាក់​ព័ន្ធនឹងកា​របោះឆ្នោ​ត និ​ង​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សា​​ព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News