សេចក្តីជូនដំណឹង លេខ ០៨៨ គ.ជ.ប.អគ្គ៖ គ.ជ.ប អនុញ្ញាតឱ្យតំណាងគណបក្សនយោបាយ ចំនួន ៤ ចូលជួប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប អនុញ្ញាតឱ្យតំណាងគណបក្សនយោបាយ ចំនួន ៤ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន និងគណបក្សកែទម្រង់កម្ពុជា ដើម្បីចូលជួប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។

 

ការអនុញ្ញាតឱ្យចូលជួបនេះ គឺឆ្លើយតបតាមសំណើរបស់គណបក្សនយោបាយទាំងបួនខាងលើ ដែលសុំជួបជាមួយ គ.ជ.ប ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

 

សូមជម្រាបជូនថា សមាសភាព គ.ជ.ប សម្រាប់ជំនួបនេះ រួមមាន ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មួយចំនួនទៀត។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News