សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៣ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

Download

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែល​អគ្គលេខាធិការដ្ឋាន គ..ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖

១.   ឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ៖

-          សេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

-       ខិត្តប័ណ្ណ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

-       ស្ទីកគ័រ (Sticker) ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

-       ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប

-       កញ្ចប់ដាក់ឯកសារព័ត៌មាន (Press Kits)

-       ខិត្តប័ណ្ណ (Poster) អញ្ជើញប្រជាពលរដ្ឋខ្មែរ​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

-       សៀវភៅផ្នត់ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

-          ស្ទីកគ័រ (Sticker) សារអប់រំ ៖  អញ្ជើញប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត សូមទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ។

២.    ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រួមមាន៖

-       សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ

-       សេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌនៃការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប)   

-       សេចក្តីណែនាំ ស្តីពីនីតិវិធីនៃការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ

-       បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ

-       លិខិតជម្រាបជូនប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត  

-       និងសេចក្តីសម្រេច ចំនួន ៥ (ប្រាំ)។

៣.  ស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តវិទ្យុអប់រំរឿងខ្លី ចម្រៀងកាយវិការ និង​​សេចក្ដីជូនដំណឹង សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុ តាមមេក្រូចល័ត ពាក់ព័ន្ធនឹងការជូនព័ត៌មាន និងអប់រំ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានឯកភាពជាគោលការណ៍ ដើម្បីឱ្យអង្គភាពជំនាពិនិត្យកែសម្រួល និងរៀបចំផលិតសម្រាប់ផ្សព្វផ្សាយ តាមស្មារតីនៃអង្គប្រជុំរបស់ គ.ជ.ប។

ចំពោះការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមឃុំ សង្កាត់ គ.ជ.ប នឹងប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស សរុបចំនួន ៣.៣០៤ រូប ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ នេះ ដែលមានមុខតំណែង​តាមឃុំ សង្កាត់នីមួយៗដូចខាងក្រោម៖

·         ប្រធានក្រុមចុះឈ្មោះបោះឆ្នោត  ១ រូប                           

·         សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ ១ រូប។    

តាមប្រតិទិន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២

ទាញយកកម្មវិធី(App) CamNEC News