សេចក្តីជូនដំណឹង លេខ ០៨២ គ.ជ.ប.អគ្គ ស្ដីពី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល ២ ថ្ងៃ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ដែលមានអាសយដ្ឋាន ផ្ទះលេខ ៨៣៥ (ហៅផ្លូវ៤០ម៉ែត្រ) ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះ គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទសន្និបាត ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

- នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទី នឹងមានរៀបចំពិធីបើកសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប

- នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី នឹងមានរៀបចំពិធីបិទសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News