សេចក្តីជូនដំណឹង លេខ ០៨១ គ.ជ.ប.អគ្គ ស្ដីពី ការប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គ..ប នឹងប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីម៉ោង ១:០០នាទី រសៀល មកម៉ោង ៧:០០នាទី ព្រឹកវិញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដដែល តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

- ទូរទស្សន៍ជាតិកម្ពុជា (ទទក)

- វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

- គេហទំព័រ គ.ជ.ប៖ www.nec.gov.kh និង electresult.nec.gov.kh

- កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News

- Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

- YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី!

ទាញយកកម្មវិធី(App) CamNEC News