សេចក្តីជូនដំណឹង លេខ ០៧៣ គ.ជ.ប.អគ្គ ស្ដីពីការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់

សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

- ទូរទស្សន៍ជាតិកម្ពុជា (ទទក)

- វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

- គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh

- កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News

- Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

- YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី!

 

ទាញយកកម្មវិធី(App) CamNEC News