សេចក្តីជូនដំណឹង​ លេខ ០៥៣ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូ​​ន​ដំ​ណឹ​​ងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង​ប្រព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័ត៌មានជាតិ និង​អ​ន្ត​រ​ជា​តិ​ទាំ​ងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀ​ប​ចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​គី​ពា​​ក់​ព័ន្ធ ក្រោម​ប្រ​​ធានប​ទ​​ស្តី​ពី​ សភាពការណ៍ទូទៅជុំវិញដំណើរការនៃការ​ឃោ​ស​នា​បោះឆ្នោតជ្រើស​រើស​​ក្រុ​ម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនា​ថ្ងៃសុក្រ​ ទី២៧​​ ខែឧសភា ឆ្នាំ​​២​០​​២​២ វេ​​​លា​​ម៉ោ​​​ង ១០​:​០​​០​​នា​​ទី​ព្រឹ​ក នៅសាន្និសីជាន់ទី១ នៃទីស្តីការ គ.ជ.​ប (វិថីរដ្ឋសភា ស​ង្កា​ត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំ​​ការ​ម​​ន រា​ជ​ធានី​ភ្នំពេ​) ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ពឯ​​​កឧត្តម ហ៊ីង ធី​ឫ​ទ្ធិសមា​ជិ​ក​​​​​​​​​​ គ​​.​​ជ​​.ប និង​ជា​ប្រ​ធា​ន​​​ដឹ​​​​ក​​នាំ​​កិច្ច​ប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹ​ង​កា​រ​បោះ​ឆ្នោត និ​ង​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សា​​ព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News