សេចក្តីជូនដំណឹង លេខ ០៣០ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងមានកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គ.ជ.ប នឹងមានកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

 

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប (ជាន់ទី៧) នៃទីស្ដីការ គ.ជ.ប តាមកាលបរិច្ឆេទដូចខាងក្រោម៖

- គណបក្សនយោបាយ៖ ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក

- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ៖ ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក។

 

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញតំណាងនៃគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ អគ្គនាយក អគ្គនាយិកានៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ប្រធានសមាគម និងប្រធានអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ចូលរួមកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News