សេចក្តីជូនដំណឹង លេខ ០២២ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ១៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ១៤ ពីលេខ ០៨៨ ដល់លេខ ១០១ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ 

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប ជាប្រធាន និងសមាជិក គ.ជ.ប ចំនួន ៦ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ 

ពាក្យបណ្តឹងទាំង ១៤ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម ៖

- ប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ លើពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង

- ប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១០ បណ្ដឹង និង គណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង

- ប្ដឹងសុំបដិសេធបញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១ បណ្ដឹង និងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News