សេចក្ដីជូនដំណឹង លេខ ០០៦ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ស្ដីពីការផ្ដល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទស្តីពី ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

- ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត (ចំនួនស្រ្តី)

- ចំនួនការិយាល័យបោះឆ្នោត។

 

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សូមទាក់ទងតាមរយៈលេខទូរស័ព្ទសម្រាប់ចុះឈ្មោះចូលរួមកិច្ចប្រជុំ៖
- ០៧៨ ៦៦៥ ៨២៦
- ០៩៩ ៦១ ៦១ ៦៤
- ០៩៦ ៦៩ ០៩ ៧៧៨
ដើម្បីក្រុមការងារបច្ចេកទេស គ.ជ.ប ភ្ជាប់ Link ទៅក្នុងក្រុមកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ។

 

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News