សេចក្តីជូនដំណឹង លេខ ០០៨៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ​២​០​២​១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​មួ​យ​ភាគី​ពា​​ក់​ព័ន្ធ ​ស្តី​​ពីការប្រកាសផ្សព្វផ្សា​យ​ប្រ​តិ​ទិ​ន​នៃ​កា​រ​ពិ​និ​​​​ត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះ​ឆ្នោ​​ត ឆ្នាំ​២​០​២​១ កា​រ​ផ្ស​​ព្វ​ផ្សា​យ​ស្ថិ​តិ​ប្រជា​ពល​រ​ដ្ឋ​ និ​ង​​ចំនួ​ន​កា​រិ​យា​ល័យបោះឆ្នោតប៉ាន់ស្មាន ការ​ចែក​​លិ​ខិ​​ត​​អញ្ជើ​ញ​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោ​ត កា​រ​​ចុះ​​​ឈ្មោះ​​អ្នក​សង្កេតការណ៍ជាតិ និងអន្តរជាតិ និងកា​រចុះ​ឈ្មោះ​​អ្នក​សា​រព័ត៌មានជាតិ និង​អ​ន្ត​រជាតិ នៅ​ថ្ងៃ​សុ​ក្រ​ ទី​​​១០​ ខែ​កញ្ញា​ ឆ្នាំ​​២​០​​២១ វេ​​លា​​ម៉ោ​​​ង ១០:​០​០​នា​​ទីព្រឹ​ក ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ពដ៏ខ្ព​ង់​ខ្ព​ស់​​ឯ​​​កឧត្តម ប្រា​​​ជ្ញ ចន្ទ ​ប្រធាន​​​​​​​​​​ គ​​.​​ជ​​.ប ​​​និង​ជា​ប្រ​ធា​ន​​​ដឹ​​​​ក​​នាំ​​អង្គ​ប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្ស​ព្វ​ផ្សា​យ​​ព័​ត៌​មាន ចូលរួមក្នុងកម្មវិធីនេះ តាមប្រព័ន្ធអនឡាញ (កម្មវិធី Microsoft Teams)។

ដើម្បីចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៩ ៦១៦១៦៤/ ០៩​៦ ៦៩០៩៧៧៨ ឱ្យបានមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី​ឱ្យ​ស​ហ​កា​រី​ភ្ជា​ប់​ចូ​ល​ទៅ​​កា​ន់ Group Telegram នៃកម្មវិធីកិច្ច​ប្រ​ជុំ​ផ្ស​ព្វ​ផ្សា​យ​ជា​មួយភាគីពាក់ព័ន្ធ។ ​មុ​ន​ដំណើ​រ​ការ​នៃ​កិច្ច​ប្រ​ជុំនេះ ក្រុមការងា​រប​ច្ចេ​ក​ទេ​ស គ.ជ​.ប នឹងត្រូវរៀបចំសាកល្បង​នូវ​ប​ច្ចេ​ក​ទេ​ស​ផ្សេ​ងៗ នៅ​ថ្ងៃ​សុ​ក្រ​ ទី​​​១០​ ខែ​កញ្ញា​ ឆ្នាំ​​២​០​​២១ វេលាម៉ោង ៩:៣​០​នាទីព្រឹក។

ទាញយកកម្មវិធី(App) CamNEC News