សេចក្តីជូនដំណឹង លេខ ០១៩ អំពីការពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយ ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់​​​ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ​២​០២១

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយស សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ  ពិសេស ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត រួចមក ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំង កំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការ គ.ជ.ប (សាលសន្និសីទ គ.ជ.ប ជាន់ទី១) ។

សេចក្តីជូនដំណឹងនេះ​ ចាត់ទុកជាការអញ្ជើញដល់គណបក្សនយោបាយដែលបាន ចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត ចាត់តំណាងរបស់ខ្លួនចំនួន ២ រូប ក្នុងមួយគណបក្ស ឬសមាគម/អង្គការ ដើម្បីចូលរួមសង្កេតមើលដំណើរការពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវនេះកុំបីខាន ។

ទាញយកកម្មវិធី(App) CamNEC News