សេចក្តីជូនដំណឹង លេខ ០១៦៖ ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

  • ទូរទស្សន៍ជាតិកម្ពុជា
  • វិទ្យុជាតិកម្ពុជា
  • គេហទំព័រ គ.ជ.ប www.nec.gov.kh
  • កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News
  • Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត - National Election Committee
  • Channel Youtube គ.ជ.ប។

សូមរង់ចាំតាមដានដោយមេត្រី!

ទាញយកកម្មវិធី(App) CamNEC News