សេចក្តីប្រកាសព័ត៌មាន លេខ ០១៥៖ ថ្ងៃទី៨ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹ​ក្សា​ក្រុ​ងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ១ ក្នុងចំណោម គណបក្សនយោបា​​យ​ទាំ​ង ៤  បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖

  • គណបក្សប្រជាជនកម្ពុជា ៖ មានការប្រមូលផ្តុំសមាជិក ២០០ នាក់ ក្នុងក្បួនបិទ​យុទ្ធ​នា​​កា​រ​​ឃោសនាបោះឆ្នោត ដែលមានរថយន្ត ចំនួន ៨០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។
  • ដោយឡែកគណបក្សចំនួន ៣ ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។

ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពី​ថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១  ហើ​យ​​គណបក្សនយោបាយទាំង ៤ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ បានធ្វើសកម្ម​ភាពទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ដូចជាការចាក់មេក្រូ ការចែកខិតប័ណ្ណ ការជួបប្រជុំ និងការហែក្បួន ជាដើម។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត​ ក្នុងរយៈពេល ៨ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តា​ប់ធ្នា​ប់ និង​សុវត្ថិភា​ពល្អ។ លោកបានបន្តថា​ អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ តាមសេចក្តីណែ​នាំរបស់ក្រសួង​សុខាភិបាលបានយ៉ាងល្អ។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតនេះត្រូវចាប់ផ្តើមពីម៉ោង ៦:០០ នាទីព្រឹក ដល់ម៉ោង ១០:០០ នា​ទី​​យប់ ហើយការរៀបចំក្បួនព្យុហ​យា​​ត្រា ឬក្បួនដំណើរដោយក្រុមថ្មើរ​ជើ​ង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ ២ដង ក្នុងអំឡុងពេលឃោសនា​បោះឆ្នោត៕

ទាញយកកម្មវិធី(App) CamNEC News