សេចក្តីប្រកាសព័ត៌មាន លេខ ០១៤៖ ថ្ងៃទី១ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹ​ក្សា​ក្រុ​ងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ២ ក្នុងចំណោម គណបក្សនយោបា​យ​ទាំ​ង ៤  បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖

  • គណបក្សប្រជាជនកម្ពុជា៖ មានរថយន្ត ចំនួន ៧០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០០ នាក់
  • គណបក្សសញ្ជាតិកម្ពុជា​៖ មានរថយន្ត ចំនួន ២ គ្រឿង និងម៉ូតូ ចំនួន ៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០ នាក់។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែ​នាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ លោកបានបន្តថា​ សកម្មភាពឃោសនា​ប្រព្រឹត្តទៅដោយ​រលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ គឺចាប់ផ្តើមពី​ថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១០:០០ យប់។ គ្រប់​សកម្មភាពឃោសនាបោះឆ្នោតត្រូវ​បញ្ចប់ ២៤​ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហ​យា​​ត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ ២ ដង ក្នុងអំឡុងពេលឃោសនា​បោះឆ្នោត៕

ទាញយកកម្មវិធី(App) CamNEC News