សេចក្តីជូនដំណឹង លេខ ០៥២ ៖ កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍៖

  • តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
  • តំណាងព្រឹទ្ធសភា
  • តំណាងរដ្ឋសភា
  • ក្រសួងពាក់ព័ន្ធនានា
  • តំណាងគណបក្សនយោបាយ
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល
  • អ្នកសារព័ត៌មាន។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

  • មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយឯកឧត្តម ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
  • ការផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពី លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង ក្រោមអធិបតីភាពឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ
  • មតិយោបល់របស់ភាគីចូលរួម
  • ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីនេះ៕ ចំពោះព័ត៌មានពិស្តារ សូមទាក់ទង! 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778