សេចក្តី​ប្រកាស​ព័ត៌មាន​ លេខ​ ០៥១​៖ គ្មាន​ពាក្យ​បណ្តឹង​ទេ​ ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី​ ៣

ក្រោយ​រយៈពេល​ ​២​ ​(​ពីរ​)​ ​ថ្ងៃ​ ​បន្ទាប់ពី​ថ្ងៃ​បោះឆ្នោត​ ​និង​រាប់​សន្លឹកឆ្នោត​ ​ឬ​/​និង​ថ្ងៃ​បិទផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​ ​នៃ​ការបោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ពាក់ព័ន្ធ​ ​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ទាំង​ ​២៥​ ​រាជធានី​ ​ខេត្ត​ ​គ្មាន​ទទួល​ពាក្យ​បណ្តឹង​ណាមួយ​ឡើយ​។​

​ចំពោះ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​គ្រប់​អំពើ​បំពាន​លើ​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ជំពូក​ទី៣​ ​ថ្មី​ ​(​ទោ​សប្ប​ញ្ញ​តិ្ត​)​ ​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​ទាំង​នៅ​ថ្នាក់​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​ទាំង​នៅ​ថ្នាក់​ ​គ.ជ.ប​ ​ក៏​គ្មាន​ទទួល​ពាក្យ​បណ្តឹង​ណាមួយ​ដែរ​។​

​សូមជម្រាប​ជូន​ថា​ ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​គ្មាន​ការ​រាំងស្ទះ​ ​គ្មាន​អំពើ​ហិង្សា​ ​គ្មាន​ការ​គំរាមកំហែង​ ​ស្ថិត​ក្នុង​បរិយាកាស​សន្តិសុខ​ ​និង​សណ្តាប់​ធ្នាប់​ល្អ​ ​៕​

ទាញយកកម្មវិធី(App) CamNEC News