សេចក្ដីប្រកាសព័ត៌មាន លេខ ០៤៣​៖ ថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

ថ្ងៃនេះ​ទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ត្រូវជា​ថ្ងៃទី៦​ ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​ ​មាន​គណបក្ស​នយោបាយ​ ​ចំនួន​ ​៦​ ​បាន​ធ្វើសកម្មភាព​ឃោសនា​នៅ​តាម​មណ្ឌល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​ ​ចំនួន​ ​៣​ ​បាន​ហែ​ក្បួន​ឃោសនា​រួមមាន​៖​

  1. ​គណបក្ស​ ​ឆន្ទៈ​ខ្មែរ​ ​បាន​ធ្វើសកម្មភាព​ហែ​ក្បួន​ឃោសនា​ ​នៅ​ខេត្តសៀមរាប​ ​ចែក​ខិត្តប័ណ្ណ​ ​ចាក់​មេក្រូ​ ​ចល័ត​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​៣០នាក់​ ​រថយន្ត​ ​១គ្រឿង​ ​និង​ម៉ូតូ​ ​៧គ្រឿង​។​
  2. ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ហែ​ក្បួន​ ​នៅ​ខេត្តតាកែវ​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​៦០នាក់​ ​រថយន្ដ​ ​៩គ្រឿង​ ​និង​ម៉ូតូ​ ​១៥គ្រឿង​។​
  3. ​គណបក្ស​យុវជន​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ​ ​ដោយ​ហែ​ចេញពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រួច​បញ្ចប់​នៅ​ទីស្នាក់ការ​កណ្តាល​វិញ​ ​និង​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ ​៣ឃុំ​ ​ក្នុង​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​ដោយមាន​អ្នកចូលរួម​ ​៥៦នាក់​ ​រថយន្ត​ ​៤គ្រឿង​ ​ម៉ូតូ​ ​២០គ្រឿង​ ​និង​ម៉ូតូ​កង់​បី​ ​២គ្រឿង​។​


​    ​រី​ឯ​គណបក្ស​នយោបាយ​ ​ចំនួន​ ​៣​ ​ទៀត​បាន​ធ្វើសកម្មភាព​ដូច​ខាងក្រោម​៖​

  1. ​​គណបក្សប្រជាជន​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ប្រជុំ​ជាមួយ​សមាជិក​ ​សមាជិកា​បក្ស​ ​បេក្ខជន​ឈរឈ្មោះ​ ​អង្គ​បោះឆ្នោត​ ​និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​នៅ​តាម​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី​ ​ខេត្ត​ ​ចំនួន​ ​១៦​ ​រួមមាន​៖​ ​រាជធានី​ភ្នំពេញ​ ​ខេត្តស្វាយរៀង​ ​ពោធិ៍សាត់​ ​តាកែវ​ ​ព្រះសីហនុ​ ​រតនគិរី​មណ្ឌលគិរី​ ​ស្ទឹងត្រែង​ ​សៀមរាប​ ​ព្រះវិហារ​ ​ត្បូង​ឃុំ​ ​ព្រៃវែង​ ​ឧត្តរមានជ័យ​ ​បាត់ដំបង​ ​កំពង់ស្ពឺ​ ​និង​ខេត្ត​ប៉ៃលិន​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​៣,៥២០នាក់​។​
  2. គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​បាន​ធ្វើសកម្មភាព​ជួបជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស​ ​នៅ​ទីស្នាក់ការ​ ​បក្ស​ ​ខេត្តរតនគិរី​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​១១នាក់​។​
  3. គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ​បាន​ធ្វើសកម្មភាព​ជួបជុំ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រែកតាសេក​ ​ខណ្ឌ​ ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​    ​
​    ​ដោយឡែក​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ ​មិន​មាន​សកម្មភាព​ឃោសនា​ជា​សាធារណៈ​ទេ​។​

​    ​ជា​រួម​បរិយាកាស​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នា​ឱកាស​ឃោសនា​បោះឆ្នោត​ ​របស់​គណបក្ស​នយោបាយ​ ​នៅ​ថ្ងៃទី៦​ ​នេះ​ ​ត្រូវ​បាន​ធានា​ ​ហើយ​ការឃោសនា​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​អំពើ​ហិង្សា​ ​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​៕​

ទាញយកកម្មវិធី(App) CamNEC News