ថ្ងៃនេះទី១៨ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី២ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយ ចំនួន ៣ បានធ្វើសកម្មភាពឃោសនា នៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖
- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តតាកែវ ប្រជុំឃោសនាតាមទីស្នាក់ការបក្សខេត្ត ក្រុង ស្រុក ខណ្ឌ និងជួបជុំសកម្មជន បេក្ខជន ចាក់មេក្រូ នៅខេត្តចំនួន ១៣ រួមមានខេត្តមណ្ឌលគិរី សៀមរាប ព្រះសីហនុ ស្វាយរៀង ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ៣,៨០០នាក់ ។
- គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តសៀមរាប កំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់។
- គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយនៅតាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួម ៦នាក់។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី២ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន
គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕