សេចក្តីប្រកាសព័ត៌មាន លេខ ០៣៦​៖ ស្ថានភាពទូទៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

ថ្ងៃនេះ​ទី១៧​ ​ខែឧសភា​ ​ត្រូវ​នឹង​ថ្ងៃទី១​ ​នៃ​ការ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​។​ ​តាម​របាយការណ៍​ពី​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ ​ការបោះឆ្នោត​ ​(​គធ.ខប​)​ ​គណបក្ស​ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ ​ឈរឈ្មោះ​ ​បាន​ធ្វើសកម្មភាព​ឃោសនា​បោះឆ្នោត​តាមកម្ម​វិ​ធី​រៀង​ៗ​ខ្លួន​ដូចជា​ ​ជួបជុំ​សកម្មជន​ ​បេក្ខជន​ ​បា្រ​រព្ធ​ពិធី​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា​តាម​ទីស្នាក់ការ​បក្ស​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ហែ​ក្បួន​ឃោសនា​ទៅតាម​បណ្តា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​ ​ប្រជុំ​ឃោសនា​ ​តាម​ទីស្នាក់ការ​បក្ស​ ​ចែក​ខិត្តប័ណ្ណ​ជាដើម​។​ល​។​

​តាម​របាយការណ៍​ ​គធ.ខប​ ​ស្ថានភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​ស្ងប់ស្ងាត់​ក្រោម​ការសម្រប​សម្រួល​ ​និង​ការ​ការពារ​ពី​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​ ​តួយ៉ាងដូចជា​ព្រឹកមិញ​នេះ​នៅ​រាជធានី​ភ្នំពេញ​ ​មាន​គណបក្ស​នយោបាយ​បី​បាន​ធ្វើសកម្មភាព​ឃោសនា​បោះឆ្នោត​ ​គឺ​គណបក្សប្រជាជន​កម្ពុជា​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ដោយ​ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ហែ​ក្បួន​ឃោសនា​ចេញពី​ទីស្នាក់ការ​កណ្តាល​បញ្ចប់​នៅ​ស្ពាន​ព្រែកតាមាក់​ ​ដោយមាន​អ្នកចូលរួម​ ​៥០នាក់​ ​រថយន្ត​ ​៤គ្រឿង​។​ ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ ​ប្រជុំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​ហើយ​បាន​រំសាយ​ទៅតាម​គោលដៅ​ ​ទាំង១៤ខណ្ឌ​ ​ដោយមាន​អ្នកចូលរួម​ ​៣,៥០០នាក់​។​ ​រី​ឯ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​បាន​ធ្វើសកម្មភាព​ចាក់​មេក្រូ​ចល័ត​ ​និង​ចែក​ខិត្តប័ណ្ណ​ ​នៅ​ខណ្ឌមានជ័យ​ ​និង​ខណ្ឌ​ច្បារអំពៅ​។​ ​គណបក្ស​ទាំងនេះ​បាន​បញ្ចប់​សកម្មភាព​ឃោសនា​របស់​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​។​

ក្រៅពី​ការ​ធ្វើសកម្មភាព​ឃោសនា​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ​នៅ​ថ្ងៃនេះ​ដែរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​រួមមាន​៖​ ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​វិទ្យុ​ ​AM​ ​918​ ​KHz​ ​វិទ្យុ​ ​FM​ ​96​ ​MHz​ ​និង​វិទ្យុ​វត្តភ្នំ​ ​FM​ ​105.70​ ​MHz​ ​កំពុង​ចាក់​ផ្សាយ​កម្មវិធី​អំពី​គោលនយោបាយ​របស់​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​ ​ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​ ​គ.ជ.ប​ ​។​

ជា​រួម​បរិយាកាស​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នា​ឱកាស​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី១​ ​នេះ​ ​ត្រូវ​បាន​ធានា​ ​ហើយ​ការឃោសនា​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​អំពើ​ហិង្សា​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​៕​

ទាញយកកម្មវិធី(App) CamNEC News