សេចក្ដីប្រកាស​ព័ត៌មាន​ លេខ​ ០១២​៖ មតិ​ណែនាំ​របស់​ឯកឧត្ដម​ ទេព​ នី​ថា​ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការឃោសនា​បោះឆ្នោត​ ការបោះឆ្នោត​ ការរាប់​សន្លឹកឆ្នោត​ និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ឯកឧត្តម​ ​ទេព​ ​នី​ថា​ ​ក្នុង​ឱកាស​បិទ​វគ្គ​ ​ ​ ​បណ្តុះបណ្តាល​ ​ស្តី​ពី​ការឃោសនា​បោះឆ្នោត​ ​ការបោះឆ្នោត​ ​ការរាប់​សន្លឹកឆ្នោត​ ​និង​ការ​បូកសរុប​លទ្ធផល​ ​នៃ​ការបោះឆ្នោត​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​នៅ​រសៀល​ថ្ងៃទី១៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​បច្ចុប្បន្ន​នេះ​ ​គ.ជ.ប​ ​មានការ​មមាញឹក​យ៉ាង​ខ្លាំង​ ​ដើម្បី​រៀបចំ​ការងារ​ចំនួន​ពីរ​នៅចំពោះមុខ​ ​គឺ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​។​
​ដើម្បី​បំពេញការងារ​ទាំងពីរ​ខាងលើ​នេះ​ ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ​ឯកឧត្តម​ ​ទេព​ ​នី​ថា​ ​បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាអាទិ៍​ ​៖​

  • ​​ត្រូវ​ពង្រឹង​សមត្ថភាព​បណ្តុះបណ្តាល​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​
  • ​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​អំពី​តួនាទី​របស់​លេខាធិការ​ដ្ឋាន​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​(​លធ.ខប​)​ ​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​(​គធ.ខប​)​ ​និង​លេខាធិការ​ដ្ឋាន​គណៈកម្មការ​ ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​(​លគធ.ខប​)​
  • ធ្វើការ​តាមដាន​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ ​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ត្រឹម​កម្រិត​ថ្នាក់​រាជធានី​ ​ខេត្ត​ ​ឬ​អាច​បញ្ជូន​បន្តម​ក​ ​គ.ជ.ប​ ​ដើម្បី​ចាត់វិធានការ​ដោះស្រាយ​
  • ​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​។​

​សូមជម្រាប​ជូន​ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​មានការ​ចូលរួម​ពី​ប្រធាន​ ​គធ.ខប​ ​ប្រធាន​ ​លគធ.ខប​ ​សមាជិក​ទទួលបន្ទុក​បណ្តុះបណ្តាល​ ​តំណាង​គណបក្ស​នយោបាយ​ ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ​សរុប​ចំនួន​ ​១០១​ ​នាក់​ ​ដោយ​សិក្សា​លើ​ប្រធានបទ​សំ​ខាន់​ៗ​ជាអាទិ៍​ ​៖​

  • ​បទប្បញ្ញត្តិ​សំ​ខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​
  • ​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​
  • ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​
  • ​ការបោះឆ្នោត​ ​ការរាប់​សន្លឹកឆ្នោត​ ​ការ​វេច​ខ្ចប់​ ​និង​ការ​រក្សាទុក​សម្ភារ​
  • ការ​ត្រួតពិនិត្យ​បញ្ជាក់​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ ​និង​ការកំណត់​បែងចែក​អាសនៈ​ដោយ​ ​គធ.ខប​
  • ការ​ដាក់​ ​ការ​ទទួល​ ​និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ ​ការរាប់​សន្លឹកឆ្នោត​ ​និង​លទ្ធផល​បណ្តោះអាសន្ន​នៅ​ ​គធ.ខប​ ​ជាដើម​ ​៕​    ​

ទាញយកកម្មវិធី(App) CamNEC News