សេចក្តី​ជូនដំណឹង​ ​លេខ​ ​០០៦​៖​ ​គ.ជ.ប​ ​នឹង​រៀបចំ​បណ្តុះបណ្តាល​មន្ត្រី​ ​លធ.ខប​ ​គណបក្ស​នយោបាយ​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ស្តី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ។
របៀបវារៈនៃកម្មវិធីបណ្តុះបណ្តាលមានដូចខាងក្រោម ៖

  • នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក សុន្ទរកថាបើកក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ។
  • បទបង្ហាញលើប្រធានបទពាក់ព័ន្ធ ដោយគ្រូឧទ្ទេសជំនាញរបស់ គ.ជ.ប ។
  • នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៣:០០ រសៀល ការស្រាយបំភ្លឺសំណួរនានា ជុំវិញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងមតិណែនាំបិទវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមក្នុងកម្មវិធីនេះ កុំបីខាន៕   

ទាញយកកម្មវិធី(App) CamNEC News