សេចក្ដីប្រកាសព័ត៌មាន លេខ ០១០​៖ គ.ជ.ប បានសម្រេចជាផ្លូវការ​លើ​ បទបញ្ជា និង​នីតិវិធី​ សម្រាប់​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣

នៅ​ព្រឹក​ថ្ងៃសុក្រ​ ​ទី២២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​បានសម្រេច​ជា​ផ្លូវការ​លើ​ ​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​។​

សេចក្តី​ព្រាង​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ​មាន​ ​៣​ ​ជំពូក​ ​១៣​ ​ផ្នែក​ ​និង​ឧប​សម្ព័ន្ធ​ ​ចំនួន​ ​៧​ ​ស្មើនឹង​ ​៣២៥​ ​ទំព័រ​ ​ហើយ​បាន​បញ្ជូន​ទៅ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ ​ផ្តល់​អនុសាសន៍​ ​កាលពី​ថ្ងៃ១៥​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​។​

បន្ទាប់ពី​ទទួល​បាន​អនុសាសន៍​ពី​ស្ថាប័ន​ ​ចំនួន​ ​១០​ ​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​បទបញ្ជា​ ​និង​នីតិវិធី​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩នេះ​ ​អគ្គលេខាធិការ​ដ្ឋាន​ ​គ.ជ.ប​ ​បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​អនុសាសន៍​ទាំងនោះ​ ​កាលពី​ថ្ងៃទី៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នាទី​ស្តី​ការ​ ​គ.ជ.ប​ ​ដែល​មានការ​ចូលរួម​ពី​ ​តំណាង​អគ្គលេខាធិការ​ដ្ឋាន​ព្រឹទ្ធសភា​ ​តំណាង​ក្រសួង​ ​ស្ថាប័នរដ្ឋ​ ​ចំនួន​ ​៥​ ​គណបក្ស​នយោបាយ​ ​ចំនួន​ ​៤​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ចំនួន​ ​២​ ​អង្គភាព​សារ​ ​ព័ត៌មាន​ ​ចំនួន​ ​៨​ ​រួម​ទាំង​មន្រ្តី​ ​គ.ជ.ប​ ​លធ.ខប​ ​ចំនួន​ ​៣១នាក់​ ​សរុប​អ្នកចូលរួម​ ​ចំនួន​ ​៦៣នាក់​ ​។​

តាម​ប្រសាសន៍​របស់​ឯកឧត្តម​ ​ទេព​ ​នី​ថា​ ​អគ្គលេខាធិការ​ ​គ.ជ.ប​ ​បទបញ្ជា​ ​និង​នីតិវិធី​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ ​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​ផ្លូវការ​នេះ​ ​នឹង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ ​(​Website​)​ ​គ.ជ.ប​ ​www.nec.gov.kh​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​៕​

ទាញយកកម្មវិធី(App) CamNEC News