សេចក្តីជូនដំណឹង លេខ ០១៧​៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគី ពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងបណ្តឹង ទាក់ទងនឹងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នាថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមានជាអាទិ៍៖

  • តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
  • ក្រសួងពាក់ព័ន្ធនានា
  • តំណាងគណបក្សនយោបាយ
  • តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
  • តំណាងស្ថានទូតជប៉ុន
  • ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប
  • អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

  • មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
  • មតិសំណេះសំណាលរបស់ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ
  • មតិយោបល់របស់ភាគីចូលរួម
  • ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ  និងអន្តរជាតិចូលរួម យកព័ត៌មានកុំបីអាក់ខាន ៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778