សេចក្ដីជូនដំណឹង លេខ ០១៣​៖ ការបោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី​៤ ឆ្នាំ​២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨  វេលាម៉ោង ០៩:០០ ព្រឹក ។ ទីតាំងរោងពុម្ពស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ អ្នកនាំពាក្យ គ.ជ.ប នឹងមានវត្តមាននៅទីនោះ ដើម្បីឆ្លើយតបទៅនឹងសំណួរផ្សេងៗរបស់អ្នកចូលរួម ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមពិនិត្យមើល និងយកព័ត៌មានកុំបីអាក់ខាន ៕

(សូមមើលប្លង់ដែលជូនភ្ជាប់មកជាមួយនឹងសេចក្តីជូនដំណឹងនេះ)

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778