សេចក្ដីប្រកាសព័ត៌មាន លេខ ០៧​៖ គ.ជ.ប បាន​ទទួលអនុសាសន៍ពី ១០​​ស្ថាប័ណ លើសេចក្ដីសេចក្ដីព្រាងបទបញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គ.ជ.ប បានទទួលអនុសាសន៍ពីស្ថាប័នចំនួន ១០ ដូចខាងក្រោម ៖
-​ ក្រុមប្រឹក្សាធម្មនុញ្ញ   
-  អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា    
- ក្រសួងមហាផ្ទៃ   
- គណបក្សប្រជាជនកម្ពុជា
- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
- គណបក្សហ៊្វុនស៊ិនប៉ិច
- ស្ថានទូតជប៉ុន
- អង្គការខុមហ្វ្រែល
- សមាគម អរុណរះ           
អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប សូមជម្រាបជូនថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh និងបានរៀបចំដាក់តាមជំពូកនីមួយៗរួចហើយ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ វេលាម៉ោង ០៧:០០នាទីព្រឹក ៕

ទាញយកកម្មវិធី(App) CamNEC News