សេចក្ដីជូនដំណឹង​ លេខ ០១៖ ការ​ចាប់​ឆ្នោត ដើម្បីកំណត់លំដាប់​លេខរៀង​គណបក្សនយោបាយ លើសន្លឹកឆ្នោត

យោងតាមប្រការ ៥.១២ នៃ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីចាប់ឆ្នោត  ជាសាធារណៈ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅក្រសួងមហាផ្ទៃ ។
របៀបវារៈនៃពិធីចាប់ឆ្នោតមានដូចខាងក្រោម ៖
-    សុន្ទរកថាបើកពិធីថ្លែងដោយ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
-    ការបង្ហាញសន្លឹកឆ្នោត និងស្រោមសំបុត្រដាក់សន្លឹកឆ្នោតសម្រាប់ចាប់ឆ្នោត
-    ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតដោយ សម្តេចព្រះសង្ឃរាជ ទាំង ២គណៈ
-    ប្រកាសលទ្ធផលនៃការចាប់ឆ្នោតដោយ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប
-    បិទកម្មវិធី
អាស្រ័យហេតុនេះ សូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមគ្របដណ្តប់ ព្រឹត្តិការណ៍នេះ ! សូមអរគុណ !

ទាញយកកម្មវិធី(App) CamNEC News