សេចក្ដី​ជូនដំណឹង​ លេខ ២១៥​​៖ គ.ជ.ប នឹង​បើកវគ្គបណ្ដុះបណ្ដាល​ដល់ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរាជធានី ខេត្ត​រៀបចំការ​បោះឆ្នោត និង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ស្ដីពី​ការ​ចុះឈ្មោះបោះឆ្នោត​ ឫស្រង់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប បើកវគ្គបណ្តុះបណ្តាលដល់ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការចុះឈ្មោះបោះឆ្នោត ឬស្រង់ឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ រយៈពេល ១ព្រឹក នៅសាលសន្និសីទ គ.ជ.ប តាមកម្មវិធីដូចខាងក្រោម ៖

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ :

  • វេលាម៉ោង ០៨:00នាទី - ០៨:៣០នាទី    មតិសំណេះសំណាលបើកវគ្គបណ្តុះបណ្តា ក្រោមអធិបតីភាព ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប
  • វេលាម៉ោង ១១:០០នាទី - ១១:៣០នាទី     ការណែនាំបន្ថែម និងការប្រកាសបិទវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មានកុំបីខាន ៕

ទាញយកកម្មវិធី(App) CamNEC News