សេចក្ដីជូន​ដំណឹង​៖ ​កិច្ចប្រជុំផ្សព្វ​​ផ្សាយ​ ស្ដីពី​​​​​ការ​បូកសរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិទី​៤ និង​ការ​ប្រកាសផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​

សេចក្តីជូនដំណឹង

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី៖

  • ការបូកសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
  • ការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ.ប។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៤:០០រសៀល នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ  និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន ៕

សូមអរគុណ !

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778