សេចក្ដីជូន​ដំណឹង​៖ ​កិច្ចប្រជុំផ្សព្វ​​ផ្សាយ​ ស្ដីពី​​​​​ការ​បូកសរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ និង​ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ

សេចក្តីជូនដំណឹង

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី៖

  • ការបូកសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
  • ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤:០០រសៀល នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព លោកជំទាវ តែ ម៉ានីរ៉ុង សមាជិកា គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ  និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន ៕

សូមអរគុណ !

ទាញយកកម្មវិធី(App) CamNEC News