សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ ៖ នា​ព្រឹក ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧ គ.ជ.ប បាន​រៀប​ចំ​សន្និ​សីទ​សារ​ព័ត៌​មាន​ ស្ដីពី​ការ​បង្ហាញ​ និង​ធ្វើ​ការ​សាក​ល្បង​គុណ​ភាព​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញ និងធ្វើការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅសាលប្រជុំក្រសួងមហាផ្ទៃ (អគារ S) ។

ភាគីពាក់ព័ន្ធដែលចូលរួមសន្និសីទនេះរួមមាន ៖ ក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៣ តំណាងគណបក្សនយោបាយចំនួន ០៦ ស្ថានទូតចំនួន ០៧ ជំនាញការ EU  ជំនាញការ IFES ជំនាញការ JICA និងអង្គភាពសារព័ត៌មានចំនួន ៤១ សរុបចំនួន ៨៦នាក់។

បន្ទាប់ពី ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ចប់ប្រសាសន៍អំពីគុណភាពទឹកខ្មៅលុបមិនជ្រះ មានតំណាងស្ថានទូត តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ តំណាងអង្គភាពសារព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាង គ.ជ.ប សរុបចំនួន ១៦នាក់ បានសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ ដែលក្នុងច្បាប់ហៅថា « ទឹកជ្រលក់សម្រាប់សម្គាល់ថាបានបោះឆ្នោតហើយ»។ ជាលទ្ធផលនៃការសាកល្បងឃើញថា ភាគីដែលបានចូលរួមសាកល្បងបានអះអាងថា ពិតជាលុបមិនជ្រះប្រាកដមែន។

អ្នកសារព័ត៌មានបានសួរថា ប្រសិនបើមានជនណាម្នាក់ ឬក្រុមណាមួយ យកទឹកខ្មៅជ្រលក់ម្រាមដៃទៅបំភ្លៃថា លាងជ្រះ ហើយផ្សព្វផ្សាយជាសាធារណៈ តើ គ.ជ.ប នឹងមានវិធានការបែបណា?

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ឯកឧត្តមប្រធាន មានប្រសាសន៍ថា ៖

  • បុគ្គល ឬនីតិបុគ្គលនោះមានបំណងទុច្ចរិត
  • មានបំណងចង់បន្លំការបោះឆ្នោត
  • ធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តលើការបោះឆ្នោត
  • បុគ្គល ឬនីតិបុគ្គលនោះនឹងត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។

សូមរំលឹកថា គ.ជ.ប ចេញសេចក្តីណែនាំ លេខ ៥៤១ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្តីពីវិធានការទប់ស្កាត់ការបោះឆ្នោតលើសពីមួយដង។ វិធានការនេះមាន៥ចំណុចរួមមាន ៖

  • ពង្រឹងកា រចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ជូនអ្នកបោះឆ្នោត ដែលពុំមាន ឬបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ។ 
  • ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់ ឯ.អ ឬអ.ខ របស់អ្នកបោះឆ្នោតជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ ដើម្បីបញ្ជាក់ថាជននោះបានមកបោះឆ្នោត ។   
  • ណែនាំលេខាធិការឱ្យធិចលើប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោត ឱ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។
  • រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបោះឆ្នោតនៅក្នុងដៃ និងអ្នកសង្កេត ការណ៍បោះឆ្នោត ឱ្យតាមដានពិនិត្យមើលដំណើរការពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិត ធៀបនឹងរូបថត ឈ្មោះ និង ទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត។
  • ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការពង្រឹងការអនុវត្តទោសប្បញ្ញតិ្ត ដូចមានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕

 

It appears your Web browser is not configured to display PDF files. Download adobe Acrobat or click here to download the PDF file.

Click here to download the PDF file.

ទាញយកកម្មវិធី(App) CamNEC News

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778