សេច​ក្ដី​ជូន​ដំណឹង លេខ​ ០៨៥ គ.ជ.ប/​អគ្គ/​ប្រ.ក.ព ចុះ​ថ្ងៃទី ១៩ ខែ​មេសា​ ឆ្នាំ​២០១៧ ៖ គ.ជ.ប នឹង​មាន​រៀប​ចំ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​អ្នក​រាជ​ការ​ គ.ជ.ប និង​គ្រូ​បង្ហាត់​ គ.ជ.​ប​ ស្ដី​ពី ការ​បោះ​ឆ្នោត​ ការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​បូក​សរុប​លទ្ធផល​...

សេច​ក្ដី​ជូន​ដំណឹង លេខ​ ០៨៥ គ.ជ.ប/​អគ្គ/​ប្រ.ក.ព ចុះ​ថ្ងៃទី ១៩ ខែ​មេសា​ ឆ្នាំ​២០១៧ ៖ គ.ជ.ប នឹង​មាន​រៀប​ចំ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​អ្នក​រាជ​ការ​ គ.ជ.ប និង​គ្រូ​បង្ហាត់​ គ.ជ.​ប​ ស្ដី​ពី ការ​បោះ​ឆ្នោត​ ការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​​ប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្ដិ​ទី​៤ ឆ្នាំ​២០១៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកម្មវិធី   បណ្តុះបណ្តាលអ្នករាជការ គ.ជ.ប និងគ្រូបង្ហាត់ គ.ជ.ប ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១-២២ ខែមេសា ឆ្នាំ២០១៧នៅសាលសន្និសីទ គ.ជ.ប ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧ : ៣០នាទី  មតិសំណេះ សំណាលបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប  ។

 នៅរសៀលថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៦: ០០នាទី មតិណែនាំ និងបិទវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News