ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប អមដំណើរដោយ លោក អ៊ាម ស៊ីណា ប្រធានស្តីទី ល.ខ.ប សៀមរាប បានអញ្ជើញចុះពិនិត្យមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងបានណែនាំកិច្ចការមួយចំនួនដល់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាសង្កាត់ អំពីការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
Language:
EN