សេចក្តីជូនដំណឹងលេខ ១១៤ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមឃុំ សង្កាត់

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូ​ម​ជម្រា​​ប​ជូ​​ន​​ដំ​ណឹ​​ង​ដល់​ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង​ប្រព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័ត៌មាន​ជាតិ និងអន្ត​រ​ជា​តិ​ទាំ​ង​អស់​ឱ្យ​​បា​ន​ជ្រា​បថា គ.ជ.ប នឹងរៀ​ប​ចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ​ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ព ឯ​​​​​កឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប។

 

កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងកា​រចុះឈ្មោះ​បោះ​ឆ្នោ​ត​ឆ្នាំ២​០២៦ មានប្រ​ធា​​ន​​បទ ដូចខាងក្រោម៖

-​​ ការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោត​តាមឃុំ សង្កាត់

- លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះ​ឈ្មោះបោះឆ្នោត

- ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះ​ឆ្នោ​​ត​ម​ក គ​.ជ​.ប 

- ពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត

- ការរៀបចំបញ្ជីបោះឆ្នោតដំបូង និ​ងប​ញ្ជី​ឈ្មោះ​​អ្ន​ក​បោះ​ឆ្នោ​តដែល​នឹងត្រូវលុ​បចេញពី​បញ្ជីបោះ​ឆ្នោ​ត។

 

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅ​ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ​​២​០​​២​៦ វេ​​​លា​​ម៉ោ​​​​ង​ ១​​០​:​​០​០​​​ព្រឹក នៅ​​សា​ល​ស​ន្និ​សី​ទ​ជាន់ទី៥ នៃទីស្តីការ គ.ជ.​ប (មហាវិថីសម្តេចសុធារស​ ស​​​ង្កា​​ត់​ទ​​ន្លេ​បា​សា​​ក់ ខ​ណ្ឌ​ចំ​​ការ​ម​​ន រា​​ជ​ធានី​ភ្នំ​ពេ​​ញ​)​។

 

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាកា​រអញ្ជើ​ញដល់ភាគីពាក់​ព័ន្ធនឹងកា​របោះ​ឆ្នោ​ត និ​ង​​​ប្រ​​ព័ន្ធ​ផ្ស​ព្វ​ផ្សា​យ​​ព័​ត៌​មានទាំងអស់ចូលរួ​មកុំបីខាន៕ 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore